សូមឲ្យ ឆ្នាំទាំង ៥ នេះ ស៊ែរ ចេញ​ទៅក្នុង​រយៈ ៧៧ វិនាទី មាន​តែ​រឿងល្អ​កើត​ឡើង​ដល់​គេ​ផង​ចុះ!


តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ ឆ្នាំដែលមានរាសីឡើងខ្ពស់ទាំងប្រាំ រួមមាន ឆ្នាំជូត រោង ម្សាញ់ មមី និង វក ដូច្នេះ សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី តាម ជួយប្រោសព្រំ ពួកគេដែលបានស៊ែរទៅ ក្នុងរយៈពេល ៧៧ វិនាទី ឲ្យ សម្រេចបាន ជោគជ័យ និងសម្រេចរាល់ បំណងរបស់គេផងចុះ! សាធុ...សាធុ...សាធុ...

ឆ្នាំជូត៖ សូមអោយថ្ងៃនេះ និង ស្អែក អ្នកនឹងមានដំណឹងល្អ និង ដំណើរការរាល់កិច្ចការងារដោយ រលូន ព្រមជាមួយ គំនិត ដែលពោរពេញ ដោយសេចក្តីល្អ ពូកែវិនិច្ឆ័យ សុច្ចរិត និង ថ្លៃថ្នូរ ដែលជាហេតុធ្វើឲ្យអ្នក ជួបតែសេចក្តីសុខក្នុងជីវិតរបស់អ្នក ទៅមុខជានិច្ច និង មានតែភាពរលូន ហើយ មិនមានសត្រូវ តាមយាយី រំខាន អ្នក ឡើយ ហើយក្នុងថ្ងៃស្អែកនេះផងដែរ អ្នកនឹង មានមនុស្សសរសើអ្នក ដូច្នេះហើយ អ្នកគួរតែត្រៀមខ្លួន ញញឹមសា្វគមន៍វាចុះ ។

ឆ្នាំរោង៖ សូមអោយថ្ងៃនេះ និង ស្អែក ដំណើរការផ្លូវជីវិតរបស់អ្នកនឹងប្រព្រឹត្តទៅដោយរលូន និង មានភាពសុខុដុមរមនាខ្លាំងណាស់ ព្រោះសំណាងអាក្រក់ដែលធ្លាប់បានកើតឡើងលើអ្នក នឹងត្រូវរលាយផុតទៅក្នុងថ្ងៃស្អែកនេះហើយ ដោយសារតែទេវតាឆ្នាំថ្មីតាមជូនពរអ្នកជានិច្ច និងវត្ថុ ស័ក្តសិទ្ធិ តាមជួយជ្រុមជ្រែងអ្នករហូតមក មិនតែប៉ុណ្ណោះអ្នកក៏មានមនុស្សផ្ទុយភេទម្នាក់ តាមជួយជ្រោមជ្រែងអោយជោគជ័យគោលដៅរបស់អ្នកផងដែរ ។


ឆ្នាំម្សាញ់៖ សូមអោយថ្ងៃនេះ និង ស្អែក ជាមួយនឹងភាពវៃឆ្លាត និងមានការគិតគូរម៉ត់ចត់ ព្រមទាំងមានការជូន ពរពីព្រលឹងដូនតារបស់អ្នក វាបានធ្វើឱ្យជីវិតរបស់អ្នកប្រកបដោយភាពសុខដុមរម្យនា និងជោគជ័យក្រៃលែង ជាពិសេសតែម្តង អ្នកនឹងទទួលបានលាភសំណាងយ៉ាងធំពីទេវត្តាទ្រព្យដែលតែងតែជួយតាមថែរក្សានិងផ្គត់ផ្គង់អ្នកតាំងពីពេលកន្លងមក ដូចនេះអ្នកគួរតែត្រៀមខ្លួនយកលាភធំឱ្យហើយទៅ ហើយក៏នឹងមានមនុស្ស មកពឹកពាក់អ្នក ហើយនាំប្រយោជន៍អោយអ្នកផងដែរ ។

ឆ្នាំមមី៖ សូមអោយថ្ងៃនេះ និង ស្អែក ស្របគ្នាជាមួយនឹងពេលវេលាដែលជោគសំណាងរបស់អ្នកកំពុងតែខិតចូលមកកាន់តែជិតក្នុងជីវិតរបស់អ្នក វានឹងក្លាយជាថ្ងៃល្អមួយសម្រាប់អ្នកព្រោះលាភ និង ទ្រព្យនឹងធ្វើដំណើរសំដៅមករកអ្នក ព្រមគ្នា ហើយ ហេតុដូចនេះអ្នកគប្បីធ្វើចិត្តឱ្យល្អ កុំឆាប់ខឹង ត្រូវចេះអត់ធ្មត់ឱ្យបានច្រើនដម្បីកុំខាតលាភ ។ ប្រសិនបើមានមនុស្ស មកអុជអាល នាំចិត្តអ្នកឲ្យក្តៅក្រហាយ ចូរអ្នកចាត់ទុកវាជាសុបិន្ត ឬក៏ផ្សែងហើរកាត់មុខចុះ កុំគិតទុក អូសបន្លាយឲ្យវែងឆ្ងាយ ព្រោះអាចនាំស៊យដល់អ្នកទៅវិញ ។

ឆ្នាំវក៖ សូមអោយថ្ងៃនេះ និង ស្អែក ជោគសំណាងអ្នក ពិតជាល្អ ត្រចះត្រចង់ ខ្លាំងណាស់ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រស់ស្រាយ គំនិតភ្លឺស្វាង និងស្ងប់ស្ងាត់ល្អ ដែលអាចធ្វើឲ្យអ្នកអាច ដឹកនាំដំណើរការការងាររបស់អ្នក ប្រព្រឹត្តិទៅបានយ៉ាងល្អផងដែរ ជាពិសេសអ្នកនឹងទទួលបានពរសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទេវតាឆ្នាំថ្មីឆ្នាំរកានេះ ពោលគឺ មាសប្រាក់ សំណាង និង សុភមង្គល ក្នុងជីវិត ។

Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment