ប៉ុន្តែមុននឹងឈានដល់ការបកស្រាយ មហាស្នេហា សូមនិយាយមួយម៉ាត់់ទៀតថា សព្វថ្ងៃមានអ្នកខ្លះ ពូកែរកលុយណាស់ តែរកមកតែងតែមិនចេះចាយមិនចេះវាយឡើយ គឺសន្សំទុករហូត ហើយចេះតែរអ៊ូថាខ្លួនគ្មានលុយគ្មានកាក់។ សំណាងតែឆ្នាំខ្លះ វាសនាសប្បាយ ចាយរហូត តែបើអោយរកវិញ ដូចអូសឬស្សីបញ្ច្រាស់ចុងអញ្ចឹង ខ្ចិលរកណាស់ ព្រោះតែមានគេរកអោយចាយស្រាប់។ តោះ! ទៅមើលទាំងអស់គ្នា តើឆ្នាំអ្នកជាឆ្នាំចាំចាយលុយ ឬជាឆ្នាំរកលុយអោយគេចាយ?
- ឆ្នាំជូត៖ បើជាស្រីច្រើនតែជាអ្នកពូកែរកលុយ តែបើជាមនុស្សប្រុស ចាំតែចាយទេ។
- ឆ្នាំឆ្លូវ៖ ច្រើនតែជាអ្នកពូកែរកលុយ ទាំងប្រុសទាំងស្រី។
- ឆ្នាំខាល៖ កើតចំឆ្នាំនេះ បើជាស្រីចាំចាយលុយប្តី បើជាប្រុសវិញ ពូកែរកណាស់ តែក៏ចេះចាយដែរ។
- ឆ្នាំថោះ៖ មនុស្សប្រុសឆ្នាំនេះ រកលុយរហូតមួយជីវិត គ្មានលុយមិនខ្ចីយកប្រពន្ធ តែបើជាមនុស្សស្រីវិញ រកបណ្តើរចាយបណ្តើរ។
- ឆ្នាំរោង៖ ទាំងប្រុសទាំងស្រី រកបានក្តីរកមិនបានក្តី ចាយគ្មានសល់!។
- ឆ្នាំម្សាញ់៖ មនុស្សស្រីរកលុយទុកដាក់ មនុស្សប្រុសវិញស៊ីចាយហ៊ឺហារ។
- ឆ្នាំមមី៖ នឿយណាស់ ទាំងស្រីទាំងប្រុស មិនចេះចាយលុយគេទេ រកបានខ្លួនឯងហើយ នៅតែមិនចង់ចាយផង។
- ឆ្នាំមមែ៖ ពូកែរកណាស់ ហើយចាយក៏ពូកែចាយណាស់ដែរ តិចៗមិនចាយទេ បើចាយម្តងៗ អស់ទាំងដុំទាំងដុំតែម្តង។
- ឆ្នាំវក៖ បើជាមនុស្សប្រុស តែងតែជាអ្នករកលុយ មនុស្សស្រីវិញច្រើនស្រណុកចាយលុយគេ។
- ឆ្នាំរកា៖ ឆ្នាំនេះមិនខុសពីឆ្នាំវកប៉ុន្មានទេ គ្រាន់តែមនុស្សប្រុសឆ្នាំវក រកហើយទុក មនុស្សប្រុសឆ្នាំរការ រកដើម្បីតែចាយខ្លួនឯង។
- ឆ្នាំច៖ រកមិនសូវបានមិនសូវចាយទេ តែបើរកបានវិញ ចាយដូចព្យុះ ទាំងប្រុសទាំងស្រី ខុសតែមនុស្សស្រីឆ្នាំនេះចេះទុកខ្លះ បើមនុស្សប្រុសវិញ មិនទុកអោយសល់ទេ «អស់ហើយចាំរកទៀត»។
- ឆ្នាំកុរ៖ ខុសស្រលះពីការគិតអ្នកគ្រប់គ្នា មិនស្រណុកចាំចាយលុយទេ ត្រូវតែរកខ្លួនឯងទើបមានលុយចាយ ហើយចាយសន្សំៗ មិនហ៊ានចាយច្រើនទេ៕
Copyrighted: Moha Sneha


0 comments:
Post a Comment