ហោរាសាស្រ្តប្រចាំខែឧសភា ២០១៧



ខាងក្រោមនេះ គឺជាការទស្សន៍ទាយ ឬក៏ហោរាសាស្រ្តឆ្នាំទាំង ១២ ប្រចាំខែ ឧសភា ឆ្នាំ ២០១៧៖

1-ឆ្នាំជូត៖ រាល់​ដំណើរការការងាររបស់អ្នក នឹងប្រែជាល្អប្រសើរ សឹងតែមិនគួរឲ្យជឿ ទន្ទឹមនឹងនោះនឹង មានមនុស្សប្រុសស្រីជាច្រើនចង់រាប់អានជាមួយអ្នក ។

2-ឆ្នាំឆ្លូវ៖ឧស្សាហ៍ញញឹមដាក់មនុស្ស​ប្លែកមុខ​ ព្រោះក្នុងខែឧសភានេះ អ្នកនឹងទទួលបានលាភ សំណាងពីមនុស្សទាំងនោះ ទោះជាអ្នកនោះ អ្នកមើលទៅថាមិនអាច ឬគ្មាន ផ្លូវក៏ ដោយ ។

3-ឆ្នាំខាល៖ ខែនេះ ខុសខែមុនៗ ព្រោះថាសំណាងរបស់អ្នកត្រូវបានបាត់បង់ អស់ខ្លះ ដូច រាល់ដំណើរការងារដែលកំពុងតែប្រព្រឹត្តគួរណា តែអ្នកប្រុងប្រយ័ត្នឲ្យច្រើន ទើបកែប្រែ ស្ថានភាពបានមួយចំនួន ។

4-ឆ្នាំថោះ៖ រាលវិបត្តិតូចធំ ដែលកំពុងប្រឈម នឹងរលាយបាត់សាបសូន្យចេញពីជីវិត របស់អ្នក បន្តិចម្តងៗ ហើយកូនចៅ ឬ សាច់ញាតិក្នុងផ្ទះ ក៏នាំតែរឿងសប្បាយចិត្តចូលដល់ខ្លួនអ្នកដែរ ដូច្នេះចូរកុំបារម្ភ ត្រូវតែសប្បាយ ត្រូវតែញញឹមឡើង ។

5-ឆ្នាំរោង៖ រាល់គ្រោះថ្នាក់ដែលបំរុងនឹងកើត ដល់ខ្លួនអ្នក ឬមនុស្សដែលអ្នកស្រលាញ់បំផុត នឹងរលាយបាត់ ប៉ុន្តែទោះយ៉ាងណាអ្នកនៅមានបញ្ហា ប្រឈមមួយគឺ លុយកាក់ ព្រោះថា ដើមខែនេះ នៅមិនទាន់ល្អឡើយ ។

6-ឆ្នាំម្សាញ់៖ អ្នកនឹងញញឹមដោយមិនដឹង ខ្លួន ព្រោះថាលាភជ័យរបស់អ្នកបានចូលមកដល់ ក្នុងជីវិត របស់អ្នកហើយ ចូរអ្នកធ្វើអ្វីតាមចិត្តប៉ងចុះ ព្រោះថាអ្នកធ្វើអ្វីក៏សម្រេចដែរ ។

7-ឆ្នាំមមី៖ មើលទៅហាក់ដូចជា វិបត្តិខាងលុយកាក់ ឬហិរញ្ញវត្ថុ កំពុងតែតាមចូល មកក្នុងជីវិត អ្នកទៀតហើយ ចូលអ្នកប្រឹងប្រែង រិះរកមធ្យាបាយដោះស្រាយ និង រៀបចំខ្ទង់ ចំណាយ ឲ្យបានខ្ជាប់ខ្ជួន និង ត្រឹមត្រូវ ។

8-ឆ្នាំមមែ៖ អ្នកនៅលីវ ឬមានន័យថាអ្នកមិនទាន់មានគូ នឹងទទួលបានគូដ៏ល្អ និងជាទីពេញ ចិត្ត ក្នុងខែនេះ រីឯអ្នកដែលមានគូហើយ ត្រូវញញឹមចុះ អ្នកនឹងអាចមានបុត្រហើយ ។

9-ឆ្នាំវក៖ ដោយឆ្នាំនេះ អ្នកមានរាសីល្អជាច្រើន លើកច្រើនសារ ហេតុនេះ ចូរអ្នក បណ្តាក់ ទុនរកស៊ីឲ្យបានច្រើនមុខទៅ ព្រោះជុំវិញអ្នកសុទ្ធតែលុយ ដែលទេវត្តាផ្តល់ដល់អ្នក ។

10-ឆ្នាំរកា៖ បើអ្នកមានទុក្ខ អ្នកក៏ត្រូវមានលាភ បើអ្នកមានគ្រោះ អ្នកក៏ត្រូវមានសំណាង ដូច្នេះមិនត្រូវមើលងាយស្ថានភាពទេ អ្នកជាមនុស្សដែលទេវត្តាត្រូវសង រាល់អ្នកដែល បានបាត់បង់ មកវិញ ទាំងការ ទាំងដើម ជានិច្ច ។

11-ឆ្នាំច៖ អ្នកនឹងអស់ភាពស៊យ ភាពខ្វះខាត និង ភាពអាក្រក់ៗក្នុងជីវិត ព្រោះថា ខែនេះ មានមនុស្សនឹងនាំសំណាងដល់អ្នកក្នុងពេលឆាប់ៗនេះ ។

12-ឆ្នាំកុរ៖ ឧស្សាហ៍ញញឹមបន្តិចឡើង ទោះអ្នកចង់ធ្វើអ្វី រកស៊ីអ្វី ឬចង់បានអ្វី អ្នកនឹងបានសម្រេចដូចក្តីប្រាថ្នា ព្រោះថាខែនេះល្អ ស្របពេលដែល បំណងប្រាថ្នា របស់អ្នកមានច្រើន ណាស់ ។


Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment