តើអ្នកកើតថ្ងៃទីប៉ុន្មាន ? សូមមើលអត្ថបទខាងក្រោម ថាតើត្រឹមត្រូវដែរ ឬទេ? មហាស្នេហា សូមធ្វើការបែងចែកថ្ងៃកំណើត ស្តែងពីលក្ខណៈរបស់បុគ្គលម្នាក់ ជាពីរក្រុមធំៗ គឺ ក្រុមថ្ងៃកំណើតទី១ និង ក្រុមថ្ងៃកំណើតទី ២ ។ សូមតាមដានដូចតទៅ!!!
១. ក្រុមថ្ងៃកំណើតទី ១៖
-សម្រាប់បុគ្គលដែលកើតថ្ងៃទី ២, ៣, ៥, ៧, ១១, ១២, ១៤, ១៧, ១៩, ២១, ២៣, ២៥, ២៦, និង ២៨ ។
-លក្ខណៈពិសេស៖ ពេលដែលស្រលាញ់នរណាម្នាក់ហើយ ក៏ចិត្តស្មោះជាមួយម្នាក់នោះ យ៉ាងពិតប្រាកដ ជារៀងរហូត ។ ជាមនុស្សនិយាយត្រង់ សម្តីរាងកាចបន្តិច មិនចេះធ្វើជាមនុស្សមុខពីរ ហើយជាមនុស្សម្នាក់ដែលមានសន្តានចិត្តស្មោះត្រង់ ជាមនុស្សចិត្តល្អតាំងពី កំណើត ប៉ុន្តែមិនសូវពូកែសម្តែងចេញមកក្រៅ អោយគេឯងបានកត់សម្គាល់ ជាមនុស្សប៉ិនខាងអៀនខ្មាស ឆាប់ខឹង តែឆាប់បាត់ មានចរិតរោះរាយ រាក់ទាក់ ដែលតែធ្វើឲ្យដៃគូយល់ ច្រឡំថា ខ្លួនជាមនុស្សសាវ៉ា ព្រោះថាមនុស្សនេះ បើស្រលាញ់នរណាម្នាក់ហើយ អត់ចេះ ក្បត់ អត់ចេះលេងសើច ទេ។ តែទោះជាយ៉ាងណា គេជាមនុស្សឆាប់ឯកោ អផ្សុក និងចេះ តែចង់ឲ្យគេខ្វល់ខ្វាយពីខ្លួនឲ្យ បានច្រើនជាងនេះ ចូលចិត្តសម្តែងអាប្បកិរិយាឲ្យគេចាប់ អារម្មណ៍ ចូលចិត្តឌឺ បញ្ឈឺ និង សាកចិត្តមនុស្សនៅក្បែរខ្លួនខ្លាំងបំផុត ។
២. ក្រុមថ្ងៃកំណើតទី ២៖
-សម្រាប់បុគ្គលដែលកើតថ្ងៃទី ១, ៤, ៦, ៨, ៩, ១០, ១៣, ១៥, ១៦, ១៧, ១៨, ២០, ២២, ២៤ , ២៧, ៣០ និង ៣១ ។
-លក្ខណៈពិសេស៖ ជាប្រភេទមនុស្សចិត្តល្អ តែរឹងរូស និងមិនងាយចុះញ៉ម មានឆន្ទះមួសមុត គំនិតល្អិតល្អន់ងាយខឹងជាទីបំផុត មានប្រាជ្ញាខ្លាំង រួសរាយរាក់ទាក់ ពូកែដោះស្រាយបញ្ហា និងពូកែភាសាការទូត ។ ប៉ុន្តែគេក៏ជាមនុស្សគួរជាទីទាក់ទាញ និងជាទីស្រលាញ់ ចំពោះអ្នកដទៃ ព្រោះគេមានគំនិតជ្រៅជ្រះ ។ ហេតុនេះគេជាមនុស្សម្នាក់ដែលប្រកាន់ជំហរ របស់ខ្លួនជានិច្ច ។ ទន្ទឹមនឹងនេះផងដែរ គេមនុស្សស្រលាញ់ក្តីសុបិន្ត មានការយល់ដឹងច្រើន គេក៏ជាប្រភេទមនុស្សតស៊ូ អង់អាច និងឧស្សាហ៍ព្យាយាមក្នុងជីវិតណាស់ ។ ម្យ៉ាងទៀត គេគឺជាមនុស្សគិតគូរវែងឆ្ងាយ ជាមួយនឹងទស្សនៈត្រឹមត្រូវមួយ ងាយនឹងទទួលផលអាក្រក់ចេញពីអំពើល្អរបស់ខ្លួន តែទោះយ៉ាងណា គេនៅតែជាមនុស្សម្នាក់ដែល មិនក្រអឺត ក្រទម និយាយសើៗ មានគំនិតច្រើន មានគំនិតរស់រវើក ស្អប់ការយឺតយ៉ាវ កំប្លុកកំប្លែង និយាយច្រើន រួសរាយរាក់ទាក់ ចេះគោរពចាស់ទុំ ចូលចិត្តទុយនុយស្អាតបាត ងាយនឹងធុញ ងាយនឹងអផ្សុក រឹងរូសម្តងម្កាល ចូលចិត្តគិតពីអ្វីដែលថ្មីហើយទំនើប និង ចូលចិតសាកល្បងចិត្តមនុស្សនៅជុំវិញខ្លួន ។
Copyrighted: Moha Sneha
Copyrighted: Moha Sneha

អត់មានថ្ងៃទី២៩ផង
ReplyDeleteថ្ងែទី29 ចូលលក្ខណះលើសហើយបង ហាហា ដឹងតាល្អរហើយ
Delete