ផ្អែកលើការទស្សន៍ទាយ ក្នុងគេហទំព័រ ហោរាសាស្រ្តជាភាសាចិន ដ៏ល្បីមួយ បានបង្ហាញឲ្យដឹងថា ឆ្នាំ រោង និង រកា នឹងហេងៗ ហើយអាចមានលាភសំណាង តែគ្រាន់តែអ្នកខ្លះ មានលាភតិច អ្នកខ្លះមានលាភច្រើនប៉ុណ្ណោះ ។
១.ឆ្នាំរោង
បុគ្គលទាំងឡាយណាដែលមានកំណើតកើតឆ្នាំរោង លោកអ្នក ហាក់ មិនសប្បាយចិត្ត និងមានរឿងរញ៉េរញ៉ៃ កើតឡើង គ្រាន់តែតិច ឬច្រើន ប៉ុណ្ណោះ ហើយ លោកអ្នកតែងតែទន្ទឹងរង់ចាំលាភសំណាង របស់លោកអ្នកថា ពេលណាទើបដល់ រីឯ រឿងទុក្ខកង្វល់កាលណា បានចប់ បានរលាយចេញពីជីវិត របស់អ្នកមែនទេ ?

សូមកុំបារម្ភទៀតទៅ ត្រូវញញឹមឲ្យច្រើនចុះ នៅសប្តាហ៍ក្រោយនេះ អ្នកនឹងអាចទទួលបានលាភសំណាងមួយ ដែលអ្នកនឹកស្មានមិនដល់ ពោលគឺមានមនុស្សម្នាក់នាំលាភនោះមកអោយអ្នក ។ លាភសំណាងនោះអាច ស្នេហា ឬទ្រព្យសម្បត្តិ ប៉ុន្តែនៅសប្តាហ៍ក្រោយនេះ ចំពេលអ្នកមានរាសីល្អ ថាមិនបានអ្នកអាចទទួលបាន របស់ទាំងពីរយ៉ាងនេះក៏ថាបាន ។
២.ឆ្នាំរកា
បុគ្គលទាំងឡាយ ដែលមានកំណើត កើតឆ្នាំរកា គេជាមនុស្សមានភាពតស៊ូ ក្នុង ជីវិតរស់នៅ ជីវិតការងារ និង ជីវិតស្នេហារបស់គេណាស់ ប៉ុន្តែគេនៅតែមិនទាន់ បានទទួល នូវលទ្ធផលល្អចេញពីការខំប្រឹងរបស់គេនេៅឡើយទេ បែរជាពេលខ្លះធ្វើឲ្យគេ កើតទុក្ខ គេង មិនសូវបាន ចេះតែមានរឿងស្មុគស្មាញក្នុងចិត្ត តែមិនដឹងត្រូវនិយាយប្រាប់អ្នកណា ។

ទោះជាបែបនេះក៏ដោយ នៅក្នុងសប្តាហ៍ក្រោយនេះ គេនឹងអាចមានក្តីសុខឡើងវិញ ញញឹមឡើងវិញ ព្រោះ គេនឹងអាចទទួលបានសំណាងពីមនុស្សដែលនៅជុំវិញខ្លួនគេ ដោយធ្វើឲ្យគេអាចចំណេញបានទ្រព្យធំមួយចូលផ្ទះ អាចជាលុយកាក់ ឬក៏វត្ថុមួយ ដែលមានតម្លៃ ជាទីពេញចិត្ត ។ ប្រសិនគេមានការបណ្តាក់ទុនកាលពីពេលកន្លងមក នោះ លាភនេោះអាច កើតចេញពីការបណ្តាក់ទុននោះយ៉ាងច្រើនសន្ធឹកសន្ធាប់ ឬជាទីពេញចិត្ត ផងដែរ ។
Copyrighted: Moha Sneha

0 comments:
Post a Comment