ស្វែងរកតារានិករ​ដែលត្រូវ​នឹង​អ្នក! មើលៗថា​ការ​​ចាយ​លុយ​របស់​អ្នក​យ៉ាង​ដូច​ម្តេច?​



1-Aries (ចន្លោះពេលកើត ថ្ងៃទី 21 ខែមីនាដល់ 19 ខែមេសា)
សំរាប់តារានិករ Aries​ គឺមានភាពច្បាស់លាស់ ស្មោះត្រង់ ត្រឹមត្រូវ ទាក់ទង់នឹង​បញ្ហាលុយ​កាក់​។​ តារានិករមួយនេះចូលចិត្ដសន្សំលុយពីមួយកាក់មួយសេនឡើងទៅប៉ុន្ដែមាន​ពេលក៏ចាយ​វា​ដោយមិនសូវខ្វល់ពីការខ្វះខាតនាពេលខាងមុខដែរ។ តារានិករនេះតែងតែ​ដាក់កំរឹតលើ​​ខ្លួន​ងង គឺមិនសូវឲ្យគណនីនៅក្នុងធនាគាររបស់គេធា្លក់ចុះពេកនោះទេ យ៉ាងហោចក៏​សល់ខ្លះ​ដែរ។​

2-Taurus (ចន្លោះពេលកើត ទី 20 ខែមេសាដល់ថ្ងៃទី 21 ឧសភា)
សំរាប់តារានិករមួយនេះមានលក្ខណៈខុសពីតារានិករផ្សេងទៀតដោយ​Taurusគឺចាយ​លុយមិន​ចេះគិតជាងគេនៅក្នុងចំណោមតារានិករទាំងអស់។ តារានិករនេះស្រលាញ់ ចូលចិត្ដអ្វី​ដែល​មានភាពប្រណិត និងហ៊ឺហា ។ ទោះជាយ៉ាងណាក៏ដោយតារានិករចាយខ្ជះខ្ជាយប៉ុន្ដែគេក៏ខិត​ខំរកប្រាក់ណាស់ដែរ។

3-Gemini (ចន្លោះពេលកើត ថ្ងៃទី 22 ខែឧសភាដល់ថ្ងៃទី 21 មិថុនា)
សំរាប់តារានិករនេះទាក់ទងនឹងការបញ្ហាប្រាក់កាក់គឺពិបាកក្នុងការទស្សន៍ទាយ។ Gemini មានសមត្ថភាពក្នុងការសន្សំប្រាក់ពីមួយកាក់មួយសេនឡើងទៅ ហើយសំរាប់ការចំណាយវិញ​គឺមិនចំនាយទៅលើអ្វីដែលមិនសំខាន់នោះទេ។ អាចនិយាយបានថាតារានិករនេះមិនចេះ​ចាយលុយខ្ជះខ្ជាយនោះទេ។

4-Cancer​​ (ចន្លោះពេលកើត ថ្ងៃទី 22 ខែមិថុនាដល់ថ្ងៃទី 22 ខែកក្កដា)
Cancer មានភាពម៉ត់ចត់ទាក់ទង់បញ្ហាលុយកាក់។ តារានិករនេះតែងតែសន្សំលុយជាទៀង​ទាត់ ហើយចំនាយទៅលើតែវត្ថុណាដែលចាំបាច់ក្នុងប្រើប្រាស់តែប៉ុណ្ណោះ។ ភាពច្រើន Cancerសន្សំប្រាក់សំរាប់វត្ថុដែលចាំបាច់និងទុកសំរាប់មើលពិភពលោកខាងក្រៅដូចជាការ កម្សាន្ដជាដើម។

5-Leo (ចន្លោះពេលកើត ថ្ងៃទី 23 កក្កដាដល់ថ្ងៃទី 22 សីហា)
តារានិករនេះខិតខំសន្សំប្រាក់សំរាប់តែគោលបំណងធំតែប៉ុណ្ណោះ នៅពេលដែលគេសន្សំគ្រប់ចំនួនហើយគេនឹងលែងខ្វល់ពីការសន្សំទៀតហើយ។ នេះមានន័យថាតារានិករនេះចំណាយនិងសន្សំគឺត្រូវតែមានភាពស្មើគ្នា។​

6-Virgo (ចន្លោះពេលកើត ថ្ងៃទី 23 ខែសីហាដល់ថ្ងៃទី 22 ខែកញ្ញា)
តារានិករនេះតែងដើរខុសគន្លងនៃការសន្សំប្រាក់ ហើយគេក៏មានគុណវិបត្ដិមួយចំនួនផងដែរ ដោយចំណាយលុយទៅលើការញុំាអាហារដែលមានតម្លៃថ្លៃៗមិនសូវខ្វល់ពីប្រាក់កាក់ប៉ុន្មានទេ។ Virgoចូលចិត្ដការបណ្ដាក់ទុន ទាក់ទងនឹងការទិញលក់ដី ផ្ទះជាដើម ដើម្បីទទួលបានប្រាក់ចំណេញ។

7-Libra (ចន្លោះពេលកើត ថ្ងៃទី 23 ខែកញ្ញាដល់ថ្ងៃទី 22 តុលា)
នៅក្នុងផ្នត់គំនិតរបស់Libra គឺចំណាយតិច សន្សំក៏តិចដែរ។ តារានិករនេះចូលចិត្ដចំណាយ​ប្រាក់របស់គេទៅលើដំណើរកម្សាន្ដនិងការផ្សងព្រេង។​ចំណុចពិសេសរបស់ Virgo គឺសន្សំ​ប្រាក់ទុកដើម្បីធ្វើឲ្យនរណាម្នាក់ភា្ញក់ផ្អើល។

8-Scorpio (ចន្លោះពេលកើត ថ្ងៃទី 23 ខែតុលាដល់ថ្ងៃទី 22 ខែវិច្ឆិកា)
Scorpio នៅក្នុងខួរក្បាលរបស់ពួកគេគឺមានតែលុយប៉ុណ្ណោះ។ ការសន្សំប្រាក់​មិនមែនជារឿង​សំខាន់នោះទេ ប៉ុន្ដែធ្វើយ៉ាងម៉េចឲ្យមានប្រាក់គ្រប់គ្រាន់តាម​តម្រូវការ។ Scorpioគឺតែងតែ​គិត​ថាធ្វើយ៉ាងម៉េចឲ្យមានប្រាក់ឲ្យបានឆាប់ Scorpio តែងរៀបគំរោងបានម៉ត់ចត់ណាស់ ដើម្បី​ឈ្នះទីផ្សារសេដ្ឋកិច្ច។

9-Sagittarius (ចន្លោះពេលកើត ថ្ងៃទី 23 វិច្ឆិកាដល់ថ្ងៃទី 21 ធ្នូ)
Sagittarius គិតថាអ្វីដែលគេធ្វើគ្រប់យ៉ាងសំរាប់ការរស់នៅប្រចាំថ្ងៃរបស់គេ។ តារានិករនេះ​មុន​នឹងចំណាយប្រាក់ទៅលើអ្វីមួយគឺពិចារណាយ៉ាងល្អិតល្អន់ ហើយចំណាយទៅលើអ្វីដែលមាន​ប្រយោជន៏សំរាប់គេប៉ុណ្ណោះ។

10-Capricorn (ចន្លោះពេលកើត ថ្ងៃទី 22 ខែធ្នូដល់ថ្ងៃទី 20 ខែមករា)
សំរាប់តារានិករនេះវិញគឺ សន្សំប្រាក់ក្នុងភាពវ័យឆ្លាតហើយចំណាយក្នុងភាពត្រឹមត្រូវច្បាស់​លាស់។ Capricorn គឺខិតខំធ្វើការ មានទំនួលខុសត្រូវក្នុងការគ្រប់គ្រង់ប្រាក់។

11-Aquarius (ចន្លោះពេលកើត ថ្ងៃទី 21 ខែមករាដល់ថ្ងៃទី 18 ខែកុម្ភៈ)
Aquarius គឺមានក្ដីស្រមៃនិងភាពលោភលន់ច្រើនទាក់ទងនឹងប្រាក់ ប៉ុន្ដែគេមិន​ដែលកំណាញ់ជា​មួយមនុស្សនៅជុំវិញខ្លួនគេទាក់ទងនឹងបញ្ហាប្រាក់នេះទេ។

12-Pisces (ចន្លោះពេលកើត ថ្ងៃទី 19 ខែកុម្ភៈដល់ថ្ងៃទី 20 ខែមិនា)
ក្នុងគំនិតរបស់តារានិករនេះគឺធ្វើយ៉ាងណាអាចឲ្យប្រាក់គរជាដុំៗបាន។ លក្ខណៈពិសេស​របស់​គេ​​គឺអាចផ្ដល់ជាយោបល់ល្អៗទាក់ទងនឹងការរកប្រាក់ ការសន្សំប្រាក់ទៅឲ្យអ្នកដទៃ៕



Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment