គ្រាន់តែផ្គុំបាតដៃទាំងពីរនេះចូលគ្នាភ្លាម វានឹងលាតត្រដាងពីរឿងរ៉ាវស្នេហា និងខ្សែជីវិតរបស់អ្នកភ្លាម!


មនុស្សជាច្រើនតែងតែ មានជំនឿ លើខ្សែបាតដៃ របស់ខ្លួន ហើយខ្សែបាតដៃនេះដែរ ក៍អាចប្រាប់ពីជីវិតស្នេហា និង អាពាហ៍ពិពាហ៍ របស់អ្នកបានដែរ។ តើអ្នកចង់ដឹងទេថា ខ្សែបាតដៃ របស់អ្នក ប្រាប់អ្នកពីអ្វីខ្លះ ពាក់ពន្ធ័ នឹងរឿងស្នេហា និង ជីវិត អាពាហ៍ពិពាហ៍?

1. មនុស្សដែលមាន ខ្សែបាតដៃ កំពស់ស្មើរគ្នា

មនុស្សដែលមានខ្សែបាតដៃដូចនេះភាគច្រើនជាមនុស្ស ដែលមានភាព ស្លូតបូតសុភាពរាបសារ ហើយឆាប់រំភើប និងមានការគិតគូ វែងឆ្ងាយ។ មនុស្សប្រភេទនេះ គឺមានភាពពិបាកក្នុងការ ទទួលយកនូវ អ្វីដែលកើតឡើងភ្លាមៗ មកលើរូបគេ ហើយចំពោះ គូអនាគត របស់មនុស្សប្រភេទនេះ គឺជាមនុស្សដែល ងាយនឹងចុះសម្រុង ជាមួយអ្នកដទៃ។

2. មនុស្សដែលមាន ខ្សែបាតដៃខាងស្តាំ ខ្ពស់ជាងខាងឆ្វេង

ចំពោះ មនុស្សដែលមានបាតដៃប្រភេទនេះ គឺជាមនុស្សដែលចូលចិត្តរាប់អាន មនុស្សដែលមានវ័យចាស់ជាងខ្លួន ហើយមនុស្សប្រភេទ នេះភាគច្រើន រៀបការជាមួយដៃគូ ដែលមាន វ័យចំណាស់។

3. មនុស្សដែលមាន ខ្សែបាតដៃឆ្វេង ខ្ពស់ជាងដៃស្តាំ

មនុស្សប្រភេទនេះ ភាគច្រើនជាមនុស្ស អត្មានិយម ហើយចូលចិត្ត ការប្រកួតប្រជែង ខ្ពស់ ហើយបើរឿងស្នេហាវិញ គឺ តែងតែ យកស្នេហា គ្រាន់តែ ដើម្បីបំពេញ ចំណង់តណ្ហា ខ្លួនតែប៉ុននោះ។ ចំពោះថ្ងៃអនាគត មនុស្សបែបនេះ ច្រើនរៀបការ ជាមួយមនុស្សដែលមាន សម្រស់ស្អាត សង្ហារ ដោយមិនខ្វល់ពីចារឹត លក្ខណៈ របស់ដៃគូឡើយ៕

ប្រភពពី៖ ROSE

Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment