ឆ្នាំណាខ្លះ ដែលត្រូវមានលាភហេងៗក្រោយថ្ងៃឆេងម៉េងនេះ?


មុននឹងបកស្រាយថាឆ្នាំណាខ្លះដែលនឹងត្រូវទទួលបានលាភហេងៗ ក្រោយសែន ឆេងម៉េង នេះ មហាស្នេហា សូមជម្រាបប្រាប់លោកអ្នកអោយយល់អំពី អត្ថន័យនៃពិធីសែន នេះ ជាមុនសិន ៖

ឆេងម៉េង ​ឬ ​សែន​ផ្នូរ​ ដែល​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​រំឭក​​គុណ​បុព្វបុរស​ ជីដូនជីតា​ របស់​កូន​ចៅ​ចិន​ បាន​ឈាន​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​ហើយ​ នៅ​ថ្ងៃ​នេះ។ នៅ​កម្ពុជា​ កូន​ខ្មែរ​​សែ​ស្រឡាយ​ចិន​ជា​ច្រើន​មមា​ញឹក​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នូរ​ដូន​ តា​របស់​គេ​ ដើម្បី​បោស​សម្អាត​ និង​សែន​ព្រែន​ឲ្យ។ តើ​រឿង​សែន​ផ្នូរ​​នេះ​មាន​ប្រវត្តិ​យ៉ាង​ណា​ និង​ធ្វើ​ឡើង​ដើម្បី​អ្វី?

ឆេងម៉េង នៅ​ប្រទេស​ចិន​ មាន​ប្រវត្តិ​ជាង​២​ពាន់​ឆ្នាំ​កន្លង​មក​ហើយ តាំង​ពី​សម័យ​នគរ​ចូវ​មក​ម្ល៉េះ​។ លោក​ឲ្យ​ដឹង​ថា​ ​មូលហេតុ​ដែល​កូន​ចៅ​ជាប់​សែស្រឡាយ​ចិន​​ប្រារព្ធ​នេះ​ គឺ​ក្នុង​គោលបំណង​រំឭក​ដល់​គុណ​របស់​ឪពុកម្ដាយ​ជីដូនជីតា ដែល​បាន​ចែក​ឋាន​​។ ម្យ៉ាង​វិញ​ទៀត ជនជាតិ​ចិន​ មាន​វប្បធម៌​គ្រួសារ​និយម​ខ្លាំង​ណាស់ ដូច្នេះ​ត្រកូល​របស់​គេ​មួយ​ៗ គឺ​ត្រូវ​បាន​លើក​តម្កើង​ ពិសេស​ផ្នូរ​បុព្វបុរស​ ដែល​គ្រួសារ​ម្នាក់​ៗ​ស្លាប់​ទៅ​គឺ ត្រូវ​បាន​ជ្រើសរើស​ទីតាំង​ល្អ​មាន​ហុងស៊ុយ សម្រាប់​បញ្ចុះ ដោយ​ជំនឿ​ថា ដូនតា​របស់​គេ នឹង​ជួយ​ដល់​កូន​ចៅ​ឲ្យ​រកស៊ី​មាន​បាន​។

ដើម្បី ​ស្ដែង​ឲ្យ​ឃើញ​នូវ​ការ​ដឹង​គុណ​ចំពោះ​ដូន​​តា ក្នុង​មួយ​ឆ្នាំ​នៅ​ថ្ងៃ​ឆេងម៉េង កូន​ចៅ​នៅ​ទីណា​ក៏​ដោយ​ ត្រូវ​ទៅ​មើល​ បោស​សំអាត​ ដក​ស្មៅ ឬ​​ដើម​ឈើ​ដែល​ដុះ​នៅ​ពី​លើ​ផ្នូរ​ ព្រោះ​បារម្ភ​ខ្លាច​ ឫស​ឈើ​​ចាក់ទម្លុះ​​មឈូស​ដល់​ខួរក្បាល​របស់​អ្នក​ស្លាប់​ និង​​ពូន​ដី​ផ្នូរ​ឡើង​វិញ​ ដើម្បី​ភាព​ត្រជាក់​ត្រជុំ ដល់​កូន​ចៅ​ជំនាន់​ក្រោយ​៕

ទន្ទឹមនឹងនោះផងដែរមានឆ្នាំចំនួន ៧ ដែលត្រូវបានគេទស្សទាយថា នឹងទទួលបានលាភសំណាងធំ ក្រោយថ្ងៃឆេងម៉េង នេះ គឺ ៖
  1. - ឆ្នាំជូត៖ លាភជាប្រាក់កាស កើតចេញពីកាដូ
  2. - ឆ្នាំថោះ ៖ លាភជារបស់៤ជ្រុង ដែលអ្នកធ្លាប់រំពឹង
  3. - ឆ្នាំរោង ៖ លាភជាដំណឹងល្អៗ និងសប្បាយចិត្ត
  4. - ឆ្នាំមមី ៖ លាភជាគំនិតថ្មីក្នុងការរកស៊ី ដើម្បីបន្ថែមចំណូល
  5. - ឆ្នាំមមែ ៖ លាភជាគូព្រេង ឬបុត្រាបុត្រី
  6. - ឆ្នាំរកា ៖ លាភជាដំណើរកំសាន្តទីឆ្ងាយ
  7. - ឆ្នាំច ៖ លាភជាការជ្រុមជ្រែងថ្មីៗពីមនុស្សល្អៗ
Copyrighted: Moha Sneha
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment