បើតាមការទស្សន៍ទាយរបស់គេហទំព័រហោរាសាស្រ្តចិន Taiiwan Secret និង Feng Shui China បានបញ្ជាក់ប្រាប់ពីការផ្លាស់ប្ដូររាសីអាក្រក់ប្រែជាល្អ ជួបមហាសំណាង មានលាភមាស លាភប្រាក់ ដែលជាការកែប្រែជីវិតថ្មីរបស់ឆ្នាំមមី ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧។
-ឆ្នាំមមី ៖ ស្ទើរតែពេញ១ខែនេះ អ្នកដែលកើតឆ្នាំមមី ដែលមានសត្វសេះមាសជាតំណាង នឹងមានភាពរហ័សរហួន អារម្មណ៍ភ្លឺថ្លា មានរាសីខ្ពស់ ជាពិសេស បានជួបនឹងក្រុមមនុស្សល្អៗ ។ ប៉ុន្តែតាមការបកស្រាយក្នុងគេហទំព័រ Feng Shui China គឺចង់ សំដៅថា ក្នុងថ្ងៃទី១៩ ដល់ ២៤ គឺល្អជាងគេ ។ នៅក្នុងវេលានេះ រឿងរ៉ាវអាក្រក់ៗទាំងប៉ុន្មានដែលកើតមានតាំងពីខែចាស់ ឬក៏ឆ្នាំចាស់ នឹងរលាយសាបសូន្យ ដោយជំនួសមកវិញលាភធំ ហើយគោលបំណងដែលព្រៀងទុកតាំងពីឆ្នាំកន្លងទៅនោះ នឹងបានសម្រេចដូចការគិតនៅត្រឹមចុងខែមេសានេះ ។

Copyrighted: Moha Sneha

0 comments:
Post a Comment