ឆ្នាំទាំង៥ ដែលលុយឡើងតាមគីឡូ គីឡូកាន់តែឡើង លុយកាន់តែខាប់!


ក្នុងឆ្នាំទាំង ១២ មានតែឆ្នាំ ៥ ប៉ុណ្ណោះ ដែលមានសំណាង មានលាភ មានលុយកាក់ច្រើន ចាប់ពីអាទិត្យទី ២ នៃ ខែមេសា ឆ្នាំ២០១៧ នេះ ទៅតាមសាច់ឈាមស្រស់ថ្លា រីកមាឌ និង ឡើងគីឡូ របស់ខ្លួន ។

មហាស្នេហា សូមលើកយកឆ្នាំទាំង ៥ ដែលលុយឡើងតាមគីឡូ គីឡូកាន់តែឡើង លុយកាន់តែខាប់ ដូចតទៅ ៖

1-ឆ្នាំរោង
ប្រសិនបើខែ ៤ នេះអ្នកឡើងគីឡូបាន ១ គីឡូនោះ មានន័យថា អ្នកនឹងរកចំណូល បន្ថែមចូល​ក្នុងហោប៉ៅរបស់ អ្នក ១០% នៃចំណូលបច្ចុប្បន្ន ។

2-ឆ្នាំមមី
ប្រសិនបើខែ ៤ នេះអ្នកឡើងគីឡូបាន ៥ ខាំឡើងទៅ នោះ មានន័យថា អ្នកនឹងរកចំណូល បន្ថែមចូល​ក្នុងហោប៉ៅរបស់ អ្នក ៥០% នៃចំណូលបច្ចុប្បន្ន ។

3-ឆ្នាំវក
ប្រសិនបើខែ ៤ នេះអ្នកឡើងគីឡូបាន ១ គីឡូនោះ មានន័យថា អ្នកនឹងរកចំណូល បន្ថែមចូល​ក្នុងហោប៉ៅរបស់ អ្នក ១០% នៃចំណូលបច្ចុប្បន្ន ។ តែបើឡើងបាន ២គីឡូឡើង អ្នកអាច នឹងមានប្រភពស្វែងរកចំណូលកើន បានដល់ទៅ ១០០ ទៅ ២០០% ពិតជាអស្ចារ្យណាស់។

4-ឆ្នាំរកា
ប្រសិនបើខែ ៤ នេះ ទាល់តែលោកអ្នកឡើងគីឡូ បានចាប់ពី ១គីឡូ កន្លះ ទៅ ទើបលោកអ្នកអាចមានចំណូលចូល ១០% បន្ថែមចូល​ក្នុងហោប៉ៅរបស់ តែបើអ្នកអាចឡើងគីឡូបាន ដល់ទៅ ៣ គីឡូវិញ ចំណូលច្រើនមិនបាច់និយាយ គឺ ផ្ទុះបុង (Jackpot) តែម្តង ។

5-ឆ្នាំកុរ
ប្រសិនបើខែ ៤ នេះអ្នកឡើងគីឡូបាន ២ខាំ ដល់ ៥ខាំ មានន័យថា អ្នកនឹងរកចំណូល បន្ថែមចូល​ក្នុងហោប៉ៅរបស់ អ្នក ១០% នៃចំណូលបច្ចុប្បន្ន ។ តែបើទម្ងន់អ្នកឡើងបានដល់ទៅ ខ្ទង់ គីឡូវិញ អ្នកនឹងមានលាភសំណាង ច្រើនជាងចំណូលឥឡូវដល់ទៅ ៣ ទៅ ៥ដង ។

Copyrighted: Moha Sneha

Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment