ខ្សែបាតដៃចែកចេញជា ៩ សណ្ឋាន ប៉ុន្តែយើងខ្ញុំសូមលើកយក សណ្ឋានដែលចាំបាច់ ចំនួន ៤ មកបកស្រាយប្រាប់អ្នកទាំងអស់គ្នា នៅក្នុង ហ្វេសប៊ុក ក៏ដូចជា នៅតាមបណ្តា ប្រព័ន្ធសង្គមផ្សេងដើម្បីជា្រប!

ខ្សែបេះដូង : ប្រសិនបើវាដុះចេញពីក្រោមម្រាមដៃចង្អុល នោះមានន័យថា អ្នកពេញចិត្តនឹងជីវិតស្នេហារបស់អ្នក។ បើវាដុះចេញពីដៃកណ្ដាល នោះអ្នកជាមនុស្សអាត្មានិយមក្នុងរឿងស្នេហា។ បើវាដុះនៅក្រោមម្រាមដៃនាង នោះមានន័យថា អ្នកជាមនុស្សឆាប់ស្រឡាញ់គេ។ បើខ្សែនេះមានប្រវែងខ្លីខ្លាំង បានន័យថា អ្នកមិនសូវចាប់អារម្មណ៍រឿងស្នេហា។ បើខ្សែនេះប៉ះនឹងខ្សែជីវិតមានន័យថា ជីវិតស្នេហារបស់អ្នកឆាប់ប្រេះឆា។ បើខ្សែនេះឡើងចុះដូចទឹករលកនោះអ្នកនឹងមានដៃគូរួមជីវិតច្រើននាក់។
ខ្សែជីវិត : ប្រសិនបើវាដុះកៀកម្រាមដៃមេ នោះមានន័យថា អ្នកមិនសូវមានកម្លាំងកំហែង និងខ្ជិលច្រអូស។ ខ្សែដែលធំហើយកោងមានន័យថា អ្នកពោរពេញដោយថាមពល។ ប្រសិនបើខ្សែនេះដុះរហូតសឹងដល់កដៃ នោះអ្នកជាមនុស្សប្រយ័ត្នប្រយែងក្នុងការរាប់អានមិត្ត។ ប្រសិនបើខ្សែនេះខ្លី ហើយមិនសូវច្បាស់ បានន័យថា អ្នកជាមនុស្សដែលងាយងាករេរងឥទ្ធិពលមនុស្សជុំវិញខ្លួន។
ខ្សែវាសនា : មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលមានខ្សែនេះ។ ខ្សែដែលដិតច្បាស់បង្ហាញថា អ្នកជាម្ចាស់លើវាសនាខ្លួនឯង រីឯខ្សែដែលព្រាលៗជាប់នឹងខ្សែជីវិតស្ដែងថា អ្នកមានមហិច្ឆតាខ្ពស់។
រង្វង់ផ្កាយព្រះសុក្រ : ប្រសិនបើខ្សែរង្វង់នេះស្ថិតនៅខ្ពស់ មានន័យថា អ្នកជាមនុស្សសម្បូរកាមតណ្ហា និងចូលចិត្តការសប្បាយច្រើន។ ប្រសិនបើខ្សែនេះរាបស្មើនោះអ្នកជាមនុស្សមិនចង់បានគ្រួសារហើយចូលចិត្តរិះគន់អ្នកដទៃ។

0 comments:
Post a Comment