ស្វែងយល់អំពីចំនួនសសៃធូបដែលត្រូវអុជ!

មហាស្នេហាពិតជាដឹងថាអ្នកគ្រប់គ្នា តែងតែមានបំណងប្រាថ្នា តែងតែមានការបន់ស្រន់ តែងតែមានការលាបំនន់ ឬក៏ការសែនព្រេននានា ក្នុងជីវិតរបស់លោកអ្នក ។ ប៉ុន្តែមហាស្នេហាសុំសួរមួយ តើអ្នកធ្លាប់ដឹងទេថា ពេលអ្នកអុជធូបម្តងៗ ចំពោះការបន់ស្រន់នីមួយៗ របស់អ្នក តើអ្នកត្រូវអុជធូបប៉ុន្មានសសៃទើបត្រឹមត្រូវ តាមលក្ខខណ្ឌនីមួយៗ ? មហាស្នេហាជឿជាក់ច្បាស់ណាស់ ថា មានបុគ្គលភាគតិចប៉ុណ្ណោះដែលដឹងអំពីបញ្ហានេះ ហេតុ យើងខ្ញុំសុំលើកឡើងជាការចែករំលែកដល់អ្នករាល់គ្នាដូចខាងក្រោម៖
  1. *ការអុជធូប ១ សរសៃ តំណាងឲ្យការរំលឹកគុណគ្រូ និងតួខ្លួន។
  2. *ការអុជធូប ២ សរសៃ តំណាងឲ្យគុណមាតាបិតា។
  3. *ការអុជធូប ៣ សរសៃ គឺបូជាព្រះរតនត្រ័យដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។
  4. *ការអុជធូប ៤ សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់)។
  5. *ការអុជធូប ៥ សរសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។
  6. *ការអុជធូប ៧ សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តាន មាន៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន។
  7. *ការអុជធូប ៩ សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។
  8. *ការអុជធូប ១១ សរសៃ តំណាងឲ្យមេត្តាធម៌ទាំង ១១។
  9. *ការអុជធូប ១២ សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ។
  10. *ការអុជធូប ១៩ សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច)។
  11. *ការអុជធូប ២១ សរសៃ គឺបូជាគុណឪពុក។
  12. *ការអុជធូប ៣៣ សរសៃ គឺបូជាគុណឪពុកម្ដាយ។
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment