ឈ្មោះទេពធីតាមហាសសង្ក្រាន្ត និងគ្រឿងអាភរណៈ

ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧ កាន់តែរំកិលខិតជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ ហើយ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលធ្លាប់ដឹង ធ្លាប់ស្គាល់ ថាតើប្រសិនបើចូលឆ្នាំ ចំថ្ងៃចន្ទ ត្រូវនឹងទេពធីតាឈ្មោះអ្វី ថ្ងៃអង្គារ ត្រូវនឹងទេពធីតាឈ្មោះអ្វី ឬក៏ចំថ្ងៃពុធ....?

ខាងក្រោមនេះគឺជាឈ្មោះទេពធីតាមហាសសង្ក្រាន្ត និងគ្រឿងអាភរណៈ ៖
  1. ថ្ងៃអាទិត្យ៖ ទេពធីតាឈ្មោះ ទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (ផ្លែ​ល្វា), អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, ពាហនៈគ្រុឌ
  2. ថ្ងៃច័ន្ទ៖ ទេពធីតាឈ្មោះ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
  3. ថ្ងៃអង្គារ៖ ទេពធីតាឈ្មោះ គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
  4. ថ្ងៃពុធ៖ ទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា
  5. ថ្ងៃព្រហស្បតិ៍៖ ទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
  6. ថ្ងៃសុក្រ៖ ទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
  7. ថ្ងៃសៅរ៏៖ ទេពធីតាឈ្មោះ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment