ជំនឿក្នុងការជ្រើសរើសថ្ងៃកាត់សក់ដែលល្អ


ការ​ជ្រើសរើស​ថ្ងៃ​កាត់​សក់ តាម​ជំនឿ​ពី​បុរាណ មាន​សារៈសំខាន់​ណាស់ ព្រោះ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ សុទ្ធតែ​ត្រូវ​បាន​ចាស់ៗ​លោក​សម្គាល់​ទុក ថា​តើ​ថ្ងៃ​ណា​ជា​ថ្ងៃ​ដែល​គួរ​កាត់​សក់ និង​ថ្ងៃ​ណា​មិន​គួរ​កាត់ ដើម្បី​ជា​ការ​លើក​រាសី ឬ​អាច​និយាយ​ថា កាត់​សក់​ចំថ្ងៃ​ល្អ​អាច​នាំ​ឲ្យ​មាន​លាភ​សំណាង​ផង​ដែរ។

  1. កាត់​សក់​ចំថ្ងៃអាទិត្យ ៖ នឹង​មាន​អាយុ​យឺនយូរ សុខភាព​រឹងប៉ឹង មាំមួន ប្រាសចាក​ពី​រោគា​ព្យាធិ ព្រមទាំងមានសម្បតិ្តច្រើន។
  2. កាត់​សក់​ចំថ្ងៃ​ច័ន្ទ ៖ នឹង​មាន​តែលាភ​សំណាង ឬអាចឈ្នះរង្វាន់ជាទីគាប់ចិត្ត។
  3. កាត់​សក់​ចំថ្ងៃ​អង្គារ ៖ នឹង​មាន​តេជះ ឫទ្ធិអំណាច មាន​គេ​ខ្លបខ្លាច ប៉ុន្តែអ្នកមានរាសីទាប ហាមកាត់ថ្ងៃនេះដាច់ខាត ព្រោះអាចបង្កជាគ្រោះទៅវិញ។
  4. កាត់​សក់​ចំថ្ងៃ​ពុធ ៖ មិនល្អ​ទេ លាភសំណាង​ផ្សេងៗ​ដែល​បម្រុង​នឹង​ហូរ​ចូល នឹង​រលាយ​បាត់ ហើយ​ជំនួស​មក​វិញ​ដោយ​សេចក្ដី​ទុក​មក​ដាក់​ខ្លួន ប៉ុន្តែចំពោះអ្នកកើតថ្ងៃពុធ និងថ្ងៃសុក្រ គឺល្អទៅវិញ។
  5. កាត់​សក់​ចំថ្ងៃ​ព្រហស្បត្តិ៍ ៖ នឹង​មាន​ទេវតា ព្រម​ទាំង​វត្ថុ​ស័ក្ដិ​សិទ្ធ តាម​ជួយ​ថែរក្សា បើអ្នកមានរៀបគ្រូបាធ្យាយនៅក្នុងផ្ទះទៀត នោះអ្នកនឹងមានស្នេហ៍មុខ ទៅណាមកណា មានគេរាប់អានស្រលាញ់ច្រើន។
  6. កាត់​សក់​ចំថ្ងៃ​សុក្រ ៖ នឹង​មាន​មន្ត​ស្នេហ៍ ដែល​ជា​ទី​ស្រឡាញ់​នៃ​មនុស្ស​ទាំង​ពួង បើមានជំងឺដង្កាត់ផ្សេងៗ នឹងបានជាសះស្បើយ ព្រមទាំងនាំលាភជូនដល់គ្រួសារទៀតផង ។
  7. កាត់​សក់​ចំថ្ងៃ​សៅរ៍ ៖ ប្រពៃ​បំផុត គិត​អ្វីៗ ឬ​ធ្វើ​កិច្ច​ការងារ​អ្វី នឹង​បាន​សម្រេច​តាម​បំណង​ប្រថ្នា នឹង​មាន​សិរីមង្គល ភាព​សំណាង​ល្អ ប៉ុន្តែបើអ្នកមានរាសីទាប ឬហៅម្យ៉ាងទៀតថា រាសីស្រុតចុះ គឺអាចនាំរឿងសៅម៉ងចូលផ្ទះ ៕
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment