ខាងក្រោមនេះគឺ អត្ថន័យនៃ ទម្រង់ក្រចកដៃរបស់មនុស្ស ទាំង ៧ ទម្រង់ សូមអ្នកទាំងអស់គ្នា អាន និងស្វែងយល់ទាំងអស់គ្នា ហើយរើសមើលថា មួយណាត្រូវនឹងអ្នក!
អ្នកជាមនុស្សប្រើខួរក្បាលខាងស្តាំ ដែលមានការអភិវឌ្ឍន៍ខ្ពស់ និងជាប្រភេទមនុស្សវៃឆ្លាត ប្រភេទខ្ពស់ មានភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិត ប៉ុន្តែអ្នកជាប្រភេទមនុស្សដែលមានទំនោរទៅតាមបរិយាកាសជុំវិញខ្លួន ដែលអាចត្រូវមនុស្សនៅជុំវិញខ្លួនបោកបញ្ឆោតបានយ៉ាងងាយ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ នៅពេលដែលអ្នកទាក់ទងជាមួយនឹងអ្នកដែលប្រើប្រាស់ខួរក្បាលខាងឆ្វេង អ្នកនឹងមានការពិបាកក្នុងការយល់ពីគ្នាទៅវិញទៅមក ហើយអាចនឹងមានជម្លោះថែមទៀតផង។
២. ក្រចករីកទទឹង៖ អ្នកជាមនុស្សដែលឆាប់មានអារម្មណ៍ឆេវឆាវ
ខួរក្បាលខាងឆ្វេងរបស់អ្នកមានការអភិវឌ្ឍន៍បានល្អជាង ហើយអ្នកជាប្រភេទមនុស្ស ដែលប៉ិនប្រសប់ក្នុងនិយាយយ៉ាងល្អក្បោះក្បាយ។ អ្នកដឹងច្បាស់នូវអ្វីដែលអ្នកគិត និងជាមនុស្សដែលបង្ហាញពីអារម្មណ៍ ដែលធ្វើឲ្យអ្នកដទៃអាចដឹងពីអារម្មណ៍របស់អ្នកបានយ៉ាងងាយ ហើយអ្នកជាប្រភេទមនុស្សឆេវឆាវ ដូច្នេះអ្នកគួរតែរៀនចេះអត់ធ្មត់ នៅពេលដែលមានបញ្ហាម្តងៗ។
៣. ក្រចកមូល៖ ជាប្រភេទមនុស្សស្រឡាញ់សន្តិភាព និងងាយចុះសម្រុង
អ្នកជាប្រភេទមនុស្សសប្បាយរីករាយ និងមានសំណាង ដែលធ្វើអ្វី ដោយឈរលើជំហរខ្លួនឯង និងជាមនុស្សរួសរាយរាក់ទាក់។ នៅពេលដែលអ្នកនៅជុំវិញខ្លួនរបស់អ្នកមានការឈ្លោះប្រកែកគ្នា អ្នកតែងតែទៅជួយសម្របសម្រួល ដែលជាប្រភេទមនុស្សមានមនុស្សជាច្រើន ចូលចិត្ត ព្រោះតែអ្នកជាមនុស្សដែលងាយចុះសម្រុង ហើយអ្នកទាំងនោះនឹងមិនបាត់បង់ ទំនុកចិត្តលើអ្នកឡើយ។ អ្នកជាប្រភេទមនុស្ស ដែលមានទំនាក់ទំនងល្អ ជាមួយនឹងមនុស្ស គ្រប់ប្រភេទទាំងអស់។
៤. ក្រចកជ្រុង៖ ជាប្រភេទមនុស្ស ប្រាកដប្រជា និងរឹងក្បាល
អ្នកជាប្រភេទមនុស្ស ដែលមានការតស៊ូ និងមានសេចក្តីក្លាហាន ហើយមានមនុស្សជាច្រើន បានធ្លាក់ក្នុងអន្លង់ស្នេហ៍។ អាកប្បកិរិយា ដែលប្រាកដប្រជាច្បាស់លាស់របស់អ្នក គឺជាចំណុចល្អ ប៉ុន្តែភាពរឹងក្បាល និងមិនចេះបត់បែនរបស់អ្នកគឺជាការបាត់បង់លើដុំថ្មដ៏មានតម្លៃ។ ប្រសិនបើអ្នក អាចព្យាយាម កាត់បន្ថយចរិតរឹងរូសបន្តិច និងចេះបត់បែន អ្នកនឹងអាចធ្វើ ការងារបានដោយរលូន។
៥. ក្រចកត្រីកោណ ឬត្រីកោណបញ្ច្រាស៖ អ្នកជាប្រភេទមនុស្ស ដែលមានទេពកោសល្យ
អ្នកគឺជាមនុស្ស ដែលពោរពេញ ទៅដោយគំនិតថ្មីៗ និងកត់សម្គាល់យ៉ាងល្អិតល្អន់ នៅលើចំណុចដែលអ្នកដទៃភ្លេច។ មនុស្សដែលមានក្រចករាងត្រីកោណបញ្ច្រាសនេះ ជាប្រភេទមនុស្ស ដែលចូលចិត្តបង្ខំ រីឯក្រចករាងត្រីកោណ ជាមនុស្សដឹងច្រើនជ្រុល និងមិនចេះអត់ទ្រាំ ឬមានអាថ៌កំបាំងអ្វីនោះទេ ហើយមិនចេះដឹងរឿងអ្នកដទៃ ធ្វើអ្វីតែជារឿងខ្លួនឯងប៉ុណ្ណោះ។
៦. ក្រចករាងផ្លែអាល់ម៉ុន៖ ជាប្រភេទមនុស្សស្មោះត្រង់
អ្នកជាមនុស្ស ដែលមានការស្រមើស្រមៃជាប់ជានិច្ច មានចិត្តសប្បុរស និងមានភាពស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នា។ ជាមនុស្សចេះគួរសម និងគោរពអ្នកដទៃ ប៉ុន្តែគ្មានភាពអត់ធ្មត់តិច និងជាមនុស្សឆាប់ឆេវឆាវ ទៅលើរឿងដែលអ្នកមិនអាចទទួលយកបាន។ នៅពេលដែលអ្នក មានអារម្មណ៍មិនល្អចំពោះរឿងអ្វីមួយ អ្នកគួរតែដើរចេញ ដើម្បីរម្ងាប់ចិត្តខ្លួនឯងឲ្យត្រជាក់វិញ។
៧. ក្រចករាងដាវ៖ ជាប្រភេទមនុស្ស មានមហិច្ឆតា និងឧត្តមគតិ
អ្នកជាប្រភេទមនុស្ស ដែលមិនស្ទាក់ស្ទើរ ក្នុងការធ្វើការងារពិបាក ដើម្បីសម្រេចបាននូវគោលដៅរបស់អ្នក បើរឿងនោះ គឺជារឿងដែលអាចជួយអ្នកឲ្យឆ្ពោះទៅរកឧត្តមគតិរបស់អ្នកនោះ អ្នកនឹងធ្វើវា ទោះបីជាអ្នកមិនចូលចិត្តក៏ដោយ។ អ្នកជាមនុស្សដែលមានការខ្វះខាត ក្នុងការសហការ និងមិនមានការអត់ធ្មត់ នៅពេលដែលត្រូវធ្វើការជាមួយមនុស្ស ដែលមិនខ្វល់អ្វីទាំងអស់ និងមិនយកចិត្តទុកដាក់ ជាមួយនឹងអ្នក ពេលកំពុងធ្វើការ។ វានឹងមានប្រយោជន៏ សម្រាប់អ្នក ប្រសិនបើអ្នកព្យាយាមធ្វើការងារជាមួយអ្នកដទៃ។

0 comments:
Post a Comment