តាមការទស្សន៍ទាយក្នុងគេហទំព័រហោរាសាស្រ្តចិន Feng Shui China ប្រចាំទីក្រុងប៉េកាំង ប្រទេសចិន បានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៧ នេះ នឹងមានឆ្នាំ ៣ ដែលនឹងទទួលបានការផ្លាស់ប្តូរក្នុងជីវិតរស់នៅគួរឲ្យកត់សម្គាល់ គឺឆ្នាំ រោង ម្សាញ់ និងមមី ។
ខាងក្រោមនេះគឺជាការផ្លាស់ប្តូរនីមួយៗ របស់ឆ្នាំទាំង៣ ខាងលើ ៖
១- ឆ្នាំរោង ៖
ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមេសា នេះទៅ អ្នកនឹងត្រូវទទួលបានការតម្លើងមុខងារ ក្នុងការងារ ព្រមទាំង ទទួលបានអំណោយពី មនុស្សប្រុសមាឌស្តើងខ្មៅ ហើយអំណោយនេះ អាចជាគ្រឿងយន្ត ឬក៏ដីធ្លី ។
២- ឆ្នាំម្សាញ់៖
ចំពោះអំឡុងពេល ពីថ្ងៃ ១ ដល់ថ្ងៃទី ២ ខែមេសា អ្នកនឹងទទួលបានដំណឹងល្អពីអ្នកជិតខាង ឬមនុស្សនៅជុំវិញខ្លួន ពោលគឺដំណឹងពាក់ព័ន្ធនឹងឈ្មួញជើងសារ ឬហៅម្យ៉ាងទៀតថា គួកជេរ ។ ចំណាំអ្វីក៏ដោយដែលគេមកពឹងពាក់អ្នក ទោះជាតូច ឬធំ កុំប្រកែកព្រោះ ម្នាក់នោះនឹង នាំលាភធំដល់អ្នកនៅពេលបន្ទាប់ ជាក់ជាមិនខាន ។
៣- ឆ្នាំមមី៖
ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា អ្នកនឹងសម្រេចបំណងប្រាថ្នាខាងទិញរបស់របរជាទី ពេញចិត្តរបស់អ្នកជាក់ជាមិនខាន ទន្ទឹមនឹងនេះ អ្នកនឹងត្រូវបានការកើតសរសើរមិនដាច់ ពីឪពុកម្តាយ បងប្អូន ឬក៏ថ្នាក់ដឹកនាំរបស់ខ្លួន ដែលធ្វើឲ្យអ្នកមានកិត្តិនាមល្អ ឬក៏អាចល្បីរន្ទឺ ផងដែរ ។
Home / ចំណេះដឹងថ្មីៗ /
ជំនឿ និង ហោរាសាស្ត្រ
/ ចាំមើលថា ឆ្នាំ ទាំង ៣ នេះ នឹងមានអ្វីផ្លាស់ប្តូរខ្លះចាប់ពីថ្ងៃ ១ ដល់ ៤ ខែ មេសា នេះ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment