ខាងក្រោមនេះគឺជាការទស្សន៍ ឬក៏ហោរាស្រ្តឆ្នាំទាំង ១២ ប្រចាំខែ មេសា ២០១៧៖
- ឆ្នាំជូត៖ ប្រហែសបាត់ ប្រយ័ត្នគង់ និងជៀសវាងការទុកចិត្តមនុស្សប្លែកមុខ ឬក៏ មិត្តភ័ក្ត ដែលបាត់ទំនាក់ទំនងនឹងគ្នាយូរមកហើយ!
- ឆ្នាំឆ្លូវ៖ អាចនឹងមានជម្លោះតិចតួចក្នុងរង្វង់គ្រួសាររបស់អ្នក តែអត់ជាបញ្ហាធំដំុទេ ត្រូវតែទ្រាំ ព្រោះការទ្រាំរបស់អ្នកនឹងធ្វើអោយគ្រោះបែរមកជាលាភវិញ !
- ឆ្នាំខាល៖ ជីវិតអ្នកពោរពេញដោយសំណាង ដូច្នេះហើយអ្នកត្រូវក្តាប់ឳកាសល្អ ទាំងនេះអោយល្អ និងត្រូវទុកចិត្តខ្លួនឯងអោយបាន ១០០% ការទុក្ខចិត្តអ្នកដទៃគ្រាន់តែ បន្ទាប់បន្សំប៉ុណ្ណោះ!
- ឆ្នាំថោះ៖ អ្នកនឹងមានលាភខាងលុយកាក់ និងអាចទទួលបានកាដូពីញាតិមិត្ត ឬបងប្អូន ក្នុងឳកាសចូលឆ្នាំថ្មីខាងមុខ ឬក៏ចុងខែមេសានេះ ក៏ថាបាន! ចូរប្រយ័ត្នរឿងម្យ៉ាង គឺភាពក្អេងក្អាង ព្រោះនឹងនាំគ្រោះដល់អ្នកវិញជាក់ជាមិនខាន!
- ឆ្នាំរោង៖ អ្នកត្រូវជៀសវាងដាច់ខាតការនិយាយដើមគេ និងមិនត្រូវគិតច្រើនឡើយ ព្រោះលាភ និងគ្រោះនឹងមកទន្ទឹមគ្នាក្នុងខែមេសានេះ ! លាភភាគច្រើនដែលអ្នកនឹង បានគឺជារបស់ ៤ជ្រុង មានតម្លៃមធ្យម!
- ឆ្នាំម្សាញ់៖ សូមអបអរសាទរ ខែនេះអ្នកនឹងផុតគ្រោះភ័យទាំងពួងហើយ ទន្ទឹមនឹងនេះ អ្នកនឹងទទួលបានលាភវិញឆាប់ៗផងដែរ ប៉ុន្តែមានចំណុចមួយដែលអ្នកត្រូវតម គឺការហូបគ្រឿងស្រវឹងលើសលប់ ព្រោះនឹងបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព អ្នកជាទម្ងន់មិនខាន!
- ឆ្នាំមមី៖ ពីមុន ឬខែមុននេះ អ្នកអាចជួបប្រទះនឹងវិបត្តិម្យ៉ាងហៅថា វិបត្តិហិរញ្ញវត្ថុ ប៉ុន្តែមិនជាអ្វីឡើយ ព្រោះខែមេសា នេះអ្នកនឹងអាចដោះស្រាយវាចេញដោយរលូន ជាក់ជាមិនខាន ហើយបើអ្នកកំពុងតែឈឺ អ្នកនឹងបានជាសះស្បើយឆាប់ៗផងដែរ!
- ឆ្នាំមមែ៖ ជីវិតរកស៊ី ឬដំណើរការការងាររបស់អ្នកមានភាពល្អប្រសើរហើយ ព្រោះនឹង មានមនុស្សជាច្រើនចាំជួយជ្រុមជ្រែងអ្នក ។ ក្នុងខែនេះផងដែរ អ្នកនឹងទទួលបានការរាប់អានថ្មីៗច្រើន!
- ឆ្នាំវក៖ អ្នកអាចមានភាពរាំងស្ទះបន្តិចបន្តួចចំពោះការងារ ឬការសិក្សា ប៉ុន្តែពេលចូលដល់ខែឧសភា ២០១៧ ពួកវានឹងបានល្អប្រសើរឡើងវិញជាក់ជាមិនខាន!
- ឆ្នាំរកា៖ អស្ចារ្យៗៗៗ អ្នកពិតជាមានសំណាងខ្លះណាស់ ហើយមានលាភធំដែលនឹកស្មានមិនដល់ទៀតផង ដូច្នេះត្រូវញញឹមឲ្យបានច្រើន ព្រោះវាជាធ្នាក់ក្នុងការទាញ លាភធំរបស់អ្នកនេះ ឲ្យមកដល់ឆាប់ៗ!
- ឆ្នាំច៖ ខែមេសានេះអ្នកអាចមានជម្លោះរកាំរកូសជាមួយនឹងជនដទៃ ប៉ុន្តែមិនត្រូវតតាំង ឬប្រឈមមុខជាមួយគេឡើយ ព្រោះគេអាចនាំស៊យដល់ខ្លួនអ្នក!
- ឆ្នាំកុរ៖ អ្នកជាមនុស្សមានក្តីបំណងច្រើនណាស់ តែយ៉ាងណាក្តីបំណងមួយចំនួនរបស់ អ្នកនឹងបានសម្រេចដោយរលូន ទោះបីជាអ្នកមិនខំធ្វើវាអោយអស់ពីសមត្ថភាពក៏ដោយ!


0 comments:
Post a Comment