ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងចិញ្ចៀនរៀបការនេះមានប្រវត្តិទាក់ទងនឹងជំនឿផ្សេងៗ ជាយូរលង់ណាស់មកហើយ ។

ជនជាតិអេហ្ស៊ីព គឺជាជនជាតិដំបូងគេលើពិភពលោកដែលបង្កើតចិញ្ចៀនរៀបអាពាហ៍ពិពាហ៍ ព្រោះអក្សរមូលៗនៅក្នុងអក្សរអេហ្ស៊ីពមានន័យថានិរន្តភាព ។ ដូចនេះទើបចិញ្ចៀនអាពាហ៍ពិពាហ៍ត្រូវបានគេចាត់ទុកថា គឺជាគ្រឿងសម្គាល់សេចក្តីស្រលាញ់ដែលគង់វង្សស្ថិតស្ថេរជាយូរអង្វែង ។
នៅក្នុងសម័យបុរាណចិញ្ចៀនរៀបការមិនទាន់ត្រូវបានគេចាត់ទុកថា មានសារសំខាន់ខ្លាំងដូចសព្វថ្ងៃនេះទេ ព្រោះវាជាចិញ្ចៀនបញ្ចាំចិត្តធម្មតាប៉ុណ្ណោះ ប៉ុន្តែរយៈពេលជាច្រើនរយឆ្នាំតៗមកស្ត្រីចាប់ផ្តើមមានភាពស៊ីវិល័យជាងមុន រហូតដល់ដាំពេជ្រតូចៗនៅលើចិញ្ចៀនថែមទៀត ចំណែកចិញ្ចៀនរៀបការវិញមានដាំពេជ្រមួយគ្រាប់ធំនៅកណ្តាល ។ នៅក្នុងពិធីរៀបការកូនកំលោះបំពាក់ចិញ្ចៀនបញ្ចាំចិត្តឱ្យកូនក្រមុំជាមុនសិន ទើបបំពាក់ចិញ្ចៀនរៀបការជាក្រោយ ព្រោះតាមទំនៀមទម្លាប់ គេជឿជាក់ថា នៅពេលដែលបំពាក់ចិញ្ចៀនរៀបការទៅចិញ្ចៀនទាំង២វង់នេះត្រូវស្ថិតនៅជាប់គ្នា ។ ប្រសិនបើចិញ្ចៀនទាំង២មិនជាប់គ្នា ឬរលុង អាចរំកិលទៅមកបានដែលបង្ហាញថា ហាងធ្វើចិញ្ចៀននោះមិនទាន់មានថ្វីដៃគ្រប់គ្រាន់នៅឡើយទេ ។

នៅសម័យកណ្តាលរបស់អឺរ៉ុប កូនក្រមុំត្រូវបំពាក់ចិញ្ចៀនរៀបការទាំង៣ម្រាម គឺម្រាមចង្អុល ម្រាមកណ្តាល និងម្រាមនាងដៃ នៃដៃខាងឆ្វេង ដើម្បីបង្ហាញពីព្រះបិតា ព្រះរាជបុត្រ និងព្រះហឫទ័យ តាមបែបបទរបស់សាសនាគ្រិស្ត ។ ប៉ុន្តែនៅពេលក្រោយៗមកដោយសារយល់ឃើញថា ទង្វើបែបនេះត្រូវចំណាយអស់ពេជ្រជាច្រើន ទើបគេបន្ថយឱ្យនៅសល់ត្រឹមតែចិញ្ចៀនពេជ្រ នៅម្រាមដៃនាងខាងឆ្វេងប៉ុណ្ណោះ ។
ចំណែកឯចិញ្ចៀនដែលគេប្រើសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ ឈ្មោះថា ចិញ្ចៀនទី៣ ព្រោះមានគ្រាប់ពេជ្រ៣គ្រាប់ ដែលមានន័យថា អតីត បច្ចុប្បន្ន និង អនាគត ។ ប៉ុន្តែបច្ចុប្បន្ន នេះគេនិយមដាំតែពេជ្រមួយគ្រាប់ប៉ុណ្ណោះ ហើយគេមានជំនឿថា បើចង់ឱ្យ មានសិរីមង្គលដល់គូស្វាមី-ភរិយា ត្រូវតែផ្លាស់ប្តូរចិញ្ចៀនមង្គលជារៀងរាល់ឆ្នាំ ។
ឆ្នាំទី១ ចិញ្ចៀនទទឹម ដើម្បីឱ្យជីវិតគូគង់វង្សស្ថិតស្ថេរយូរអង្វែង ។
ឆ្នាំទី២ ចិញ្ចៀនត្បូងប៉ៃលិន ជួយបន្ថែមមន្តស្នេហ៍ធ្វើឱ្យមនុស្សជាច្រើន ស្រលាញ់ចូលចិត្តរួមទាំងគូស្នេហ៍ផងដែរ ។
ឆ្នាំទី៣ ចិញ្ចៀនមរកត បង្ហាញពីភាពមានបាននិងត្រជាក់ត្រជុំ ។
ឆ្នាំទី៤ ចិញ្ចៀនគជ់ បង្កើនភាពស្រស់ស្អាត ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធនៃអ្នកដែលបានពាក់ចិញ្ចៀន ។
ឆ្នាំទី៥ចិញ្ចៀនពេជ្រ សំដៅដល់សេចក្តីស្រលាញ់ ភាពមានអំណាចទៅលើអ្នកដទៃនិងភាពមានបាន ។
ឆ្នាំទី៦ ចិញ្ចៀនត្បូងយក់ បន្ថែមភាពចម្រើនរុងរឿងដល់ជីវិតគូស្រករ ។
ឆ្នាំទី៧ ចិញ្ចៀនអូផល (Opal)បង្ហាញពីភាពសមបំណងតាមក្តីប្រាថ្នា ។
ឆ្នាំទី៨ ចិញ្ចៀនអាខ្វាម៉ារីន (Akvamarin) ធ្វើឱ្យមានអារម្មណ៍ស្ងប់ ។
ឆ្នាំទី៩ចិញ្ចៀន ស្ពីណេល (Spinel) ធ្វើឱ្យមានអំណាចសមបំណងក្នុងរឿងស្នេហា ។
ឆ្នាំទី១០ ចិញ្ចៀនទទឹម ធ្វើឱ្យមានអំណាចធ្វើឱ្យគូស្រករកាន់តែស្រលាញ់គ្នា ជីវិតគូគង់រង្សយូរអង្វែង ។
ឆ្នាំទី១១ ចិញ្ចៀនភីរីដូត (Ametist) ធ្វើឱ្យចិត្តគំនិតរឹងមាំ ក្លាហាន មានអំណាច និងកេរ្តិ៍ឈ្មោះ ។
ឆ្នាំទី១២ ចិញ្ចៀនថូផេស (Topaz)នាំជោគសំណាងល្អមកឱ្យម្ចាស់ចិញ្ចៀន និងធ្វើឱ្យអ្នកផងស្រលាញ់រាប់អានច្រើន ។
ឆ្នាំទី១៣ ចិញ្ចៀនធួរម៉ាលីន (Tourmalin)ធ្វើឱ្យមានសំណាងល្អ ។
ឆ្នាំទី១៤ ចិញ្ចៀនត្បូងប៉ៃលិន ធ្វើឱ្យគេស្រលាញ់ចូលចិត្ត ។
ឆ្នាំទី១៥ ចិញ្ចៀនមរកត បង្កើនលាភសំណាងភាពសម្បូរសប្បាយ ។
ឆ្នាំទី១៦ ចិញ្ចៀនគជ់ បន្ថែមថាមពល ភាពស្អាត និងបរិសុទ្ធ ។
ឆ្នាំទី១៧ ចិញ្ចៀនពេជ្រ សេចក្តីស្រលាញ់ជានិរន្ត ។


0 comments:
Post a Comment